(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជួន បូរ៉ានី បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ដែលស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន…
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្ដីថៃ អញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៧!
ភ្នំពេញ៖ ឯកសារចំនួន៧ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ក្នុងនោះរួមមាន៖ ១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។ ២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា…
រដ្ឋបាលស្រុកភ្នំស្រួច នឹងហៅលោកមេឃុំតាំងស្យា មកធ្វើការណែនាំនឹងអប់រំក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម!
(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពាក់ព័ន្ធភាពមិនប្រក្រតីរបស់លោកមេឃុំតាំងស្យា ដែលយាដៃបម្រុងនឹងវៃប្រជាពលរដ្ឋ។ ឥឡូវនេះរដ្ឋបាលស្រុកភ្នំស្រួចបានចេញលិខិតអះអាងថា កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះវីដេអូ ពាក់ព័ន្ធសកម្មភាពចុះសម្របសម្រួលទំនាស់ដីធ្លី មួយកន្លែងស្ថិតនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្នុងវីដេអូបានបង្ហាញពី សកម្មភាពអាជ្ញាធរឃុំ និងប្រជាពលរដ្ឋអ្នកមានទំនាស់ដីធ្លីប៉ះទង្គិចពាក្យសំដីគ្នាទៅវិញទៅមកមួយចំនួន។ រដ្ឋបាលស្រុកភ្នំស្រួច សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លីនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ត្រង់ចំណុចវត្ត ប្រាក់សំបូរ ជាករណីទំនាស់ដីធ្លីចំនួនពីរប័ណ្ណសរុបទំហំប្រមាណជាង៨ហ.ត រវាងឈ្មោះ ឃឹម កៅ និងប្រជា ពលរដ្ឋ៤១គ្រួសារ។ បន្ទាប់ពីទទួលបានពាក្យស្នើសុំសម្របសម្រួលពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពីឈ្មោះ ឃឹម កៅ…
នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅថ្ងៃទី២៣-២៤ ខែមេសា ខាងមុខនេះ!
ភ្នំពេញ៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រថែមទាំងស្វាមី នឹងអញ្ជើញមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ…
អភិបាលខេត្តព្រៃវែង៖ រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ទទួលបានភ្ញៀវទេសចរជាង ២.៣លាននាក់
ព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានប្រាប់បណ្តាញព័ត៌មាន Fresh Newsនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា លទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តព្រៃវែង បានរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦ ព.ស.២៥៦៩ និង ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមលេង កម្សាន្តសប្បាយរីករាយ។
ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!
(ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។ ក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់”បេន”នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀង រួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! ហើយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយ.!!។ ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធ.រក្សាភាពស្ងៀមស្ងាត់!!។ -ករណីនេះក្រុមហ៊ុន១ក្នុងចំណោម៣ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន ដើម្បីយកមកចាត់ចែងនិងរត់ការ.!!។ សូមជម្រាបថា ក្រុមហ៊ុនទាំង៣ខាងលើ៖ ទី១៖ ក្រុមហ៊ុន អង្គរ សុខ សែន…
បេក្ខជនក្រុមប្រឹក្សាឃុំ និងសកម្មជន៤៥រូប របស់គណបក្សប្រឆាំង នៅខេត្តព្រៃវែង ប្រកាសផ្ដាច់ខ្លួន និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
(ព្រៃវែង)៖ បេក្ខជនក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន និងសកម្មជន៤៥នាក់ ក្នុងនោះរួមមាន៖ នៅឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ចំនួន៣៦នាក់ ឃុំពោធិ៍រៀងចំនួន៩នាក់ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។ ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ…
កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង!
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។ ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នាតខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨…
