បុគ្គលិកពេញម៉ោងទាំងអស់នៅ Voice of America (VOA) ដែលជាកម្មវិធីផ្សាយអន្តរជាតិដ៏ធំបំផុតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេជូនដំណឹងកាលពីថ្ងៃសៅរ៍ថា ពួកគេត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាលបណ្ដោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ Reuters។ លោក Crystal G. Thomas នាយកធនធានមនុស្សនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាទីភ្នាក់ងារត្រួតពិនិត្យ VOA និងស្ថាប័នព័ត៌មានដែលផ្តល់មូលនិធិដោយរដ្ឋផ្សេងទៀតបានផ្ញើអ៊ីមែលជូនដំណឹងដល់បុគ្គលិកអំពីការសម្រេចចិត្តនេះ។ សេចក្តីជូនដំណឹងដែលបានផ្ញើទៅបុគ្គលិក VOA ពេញម៉ោងទាំងអស់ ចាប់ពីអ្នកយកព័ត៌មាន ដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ មិនបានរាប់បញ្ចូលបុគ្គលិកជាប់កិច្ចសន្យា ដែលកិច្ចសន្យានឹងផុតកំណត់ក្នុងខែមិថុនា នេះបើយោងតាម CBS News ។…
Author: anachakphnom
អធិការដ្ឋាននគរបាលស្រុកបាភ្នំចុះសួរសុខទុក្ខដល់លោកហង្សបណ្ឌិតដែលជួបគ្រោះថ្នាក់ចរាចរណ៍!
(ព្រៃវែង)៖ គេហទំព័រសារព័ត៌មាន «អាណាចក្រនគរភ្នំ» សូមថ្លែងអំណរគុណដល់ លោកវីរៈសេនីយ៍ឯក មុំ សារុំ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ លោក ហង្ស បណ្ឌិត ចាងហ្វាងគេហទំព័រសារព័ត៌មាន”អាណាចក្រនគរភ្នំ” ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសយ៉ាងដំណំខណ:កំពុងចុះយកព័ត៌មាន។ ជាមួយគ្នានោះ អង្គភាពសារព័ត៌មាន”អាណាចក្រនគរភ្នំ”ក៏សូមគោរពថ្លែងអំណរគុណ ដល់ប្រិយមិត្តពុកម៉ែបងប្អូន ជាពិសេសថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភផងដែរ។ គួរជម្រាបថា លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង…
អាជីវករអះអាងថា បានបង់លុយឲ្យមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!
(ខេត្តកណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។ បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណា ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត!។ ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។ ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា…
លោក ហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មាន”អាណាចក្រ នគរភ្នំ”បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគ្នារបួសយ៉ាងដំណំ!
(ព្រៃវែង)៖ លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលទី១៤.០៣.២០២៥។ នេះបើយោងតាមការបញ្ជាក់ពីលោក អុន សំអឿន។ -លោក អុន សំអឿន បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបាទហង្ស បណ្ឌិត ចាងហ្វាងសារព័ត៌មានអង្គភាពអាណាចក្រ នគរភ្នំ សុំសម្រាកចុះយកព័ត៌មានមួយរយៈដោយសារមានឧបទ្ទវហេតុករណីគ្រោះថ្នាក់ចរាចរណ៍ ! កាលពីល្ងាចថ្ងៃទី 14 ខែមីនា…