លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា -កក្ដដា លើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៥!

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា -កក្ដដា លើកទើសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកអនុផែនទាំង០៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកអធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ទាំង ១១៦ និងប៉ុស្តិ៍វរសេនាតូចនគរបាលការពារព្រំដែនគោគទាំងប្រាំពីរ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ។

ទន្ទឹមជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់លិខិតសរសើរ ជូនដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៨ ប៉ុស្តិ៍ ជាប៉ុស្តិ៍ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំ/សង្កាត់គ្មានបទល្មើស មានស្នាដៃល្អឆ្នើមក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព នាពេលកន្លងមកផងដែរ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *