ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង!

ព្រៃវែង÷ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង រៀបចំបង្កើតក្រុមការងារ ដើម្បីត្រៀមទទួលបងប្អូនពលករចំណាកស្រុក ដែលត្រូវវិលត្រឡប់មកមូលដ្ឋានវិញ។ ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត…

ពលរដ្ឋអះអាងថា លោកផ្កាយ២ អៀម រតនា ប្រធាននាយកដ្ឋានអធិការកិច្ច ស៊ីដាច់លុយ៦០ម៉ឺនដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីនៅស្រុកគងពិសី!

(ភ្នំពេញ)៖ ពលរដ្ឋជាអ្នកលក់ដី កំពុងស្រែកដង្ហើយរកយុត្តិធម៌ ដោយអះអាងថា លោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់លុយចំនួន៦០ម៉ឺនដុល្លារ..!!។ ខណៈខ្លួនបានប្ដឹងចូលតុលាការ ក្នុងនោះ តុលាការ ក៏បានចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត”ផងដែរ ប៉ុន្តែជនត្រូវចោទរូបនេះ ពុំត្រូវបានចាប់ខ្លួនឡើយ!!។ -នេះបើយោងតាម ការរអះអាងពីតំណាងជនរងគ្រោះ.លិខិតបំភ្លឺ.លិខិតប្រគល់ទទួលប្រាក់.និងដីការបស់តំណាងអយ្យការ ស្ដីពីការចោទប្រកាន់លើឈ្មោះ អៀម រតនា ដែលផ្ញើមកកាន់”ដើមរាំង”។ -ករណីនេះ…

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ!

ព្រៃវែង៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគារអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីម…

កម្ពុជាមានផ្លែឈើដែលអាចនាំចេញទៅចិនដូចជាចេក ស្វាយ មៀន ដូង និងទុរេន!

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ខែកក្កដាឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសរសេរថា ថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ…

ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:

ព្រៃវែង៖ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ កឧត្តម សួន សុម៉ាលីន ក្នុងនាមប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ០៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ០៣ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត…

កូនត្រីមេពូជ និងវារីសត្វ៣ប្រភេទ ប្រមាណ២ម៉ឺនក្បាល ត្រូវលែងចូល «បឹងស្នេហ៍ទួលព័ន្ធតាឡី» នៅស្រុកបាភ្នំ ខេត្តព្រៃវែង!

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ» លែងកូនត្រីពូជ ១ កក្កដា ឆ្នាំ២០២៥ នៅបឹងស្នេហ៍ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងឱកាសនោះលោក សួន សុម៉ាលីន បានថ្លែងថា ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតា នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។ ជាមួយគ្នានេះតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទ ល្មើសនេសាទ ថែរក្សា…

យុវជនជិត ៤០០នាក់ ត្រូវបានប្រកាសបញ្ចូលសមាជិកបក្សថ្មី គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង!

(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងលោក ហ៊ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទវគ្គ អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជនរបស់គណបក្សខេត្តចំនួន ៣៨៧នាក់ ស្រី ២០៧នាក់។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោក សួន សុម៉ាលីន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ហ៊ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន”!

ព្រៃវែង៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ហ៊ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៦៤៨នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៣៨៧នាក់ ស្រី ២០៧នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់…

វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំ វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែង ដោយមានការអញ្ជើញជាអធិបតី លោក អន ភារៈ អភិបាលរងខេត្ត តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមរដ្ឋបាលក្រុង-ស្រុក ឃុំ ចៅសង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគម និង សហគមន៍នានា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍…

ការបើកច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ​ ​គឺដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម!

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅសំខាន់នៃការបើកច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ​ ក្នុងខេត្ត​ព្រៃ​វែង​ ទល់នឹង ស្រុកតឹ​ន​ណាម.ខេត្ត​តៃ​និ​ញ​ ។ គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ និងការទៅមករកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា…