ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង!

ព្រៃវែង÷ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង រៀបចំបង្កើតក្រុមការងារ ដើម្បីត្រៀមទទួលបងប្អូនពលករចំណាកស្រុក ដែលត្រូវវិលត្រឡប់មកមូលដ្ឋានវិញ។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានច្រកទ្វារព្រំដែនទាំង៦ លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *