(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។ ការចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ស្នងការ ស្នងការរង នគរបាលខេត្ត មេបញ្ជាការនគរបាលវរការពារព្រំដែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត មេបញ្ជាការវរសេនាតូចលេខ២២៩ អភិបាលស្រុកពាមជរ អធិការនគរបាលស្រុក មេបញ្ជាការផែ្នកសឹងរងស្រុកពាមជរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោក…
Category: ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន!
ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលថ្ងៃទី២៨ ខែមីនា …
អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព!
(ភ្នំពេញ)៖ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២.២៧នាទីយប់ ឈានចូលថ្ងៃទី២៨.០៣.២០២៥ ដោតរោគាពាធ។ -នេះបើយោងតាមសេចក្ដីជូនដំណឹង។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា(សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែ ទទួលយកការពិតនេះដែរ។ បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី ព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាព…
ការដេញថ្លៃមូលនិធិឃុំនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង!
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី 27 ខែមីនាឆ្នាំ 2025 រដ្ឋបាលស្រុកកំពង់ត្របែក បើរៀបចំការដេញថ្លៃមូលនិធិឃុំសាងសង់ផ្លូវនៅក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ក្នុងកិច្ចសន្យាជួសជុលផ្លូវដីសក្រាលខ្សាច់ភ្នំ ប្រវែង 5.570 ម៉ែត្រ ទទឹង 5 ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ ដាក់លូ 0.6-0.7 ម៉ែត្រ 10 កន្លែង (ភូមិត្រោក,ដក់ពរ,វាល និងភូមិស្លាក គម្រោងមួយកន្លែងតម្លៃប៉ាន់ស្មាន 376.996.600 រៀល។
សម្តេចតេជោ ហ៊ុន សែន៖ «ភរិយាខ្ញុំធូរស្រាលហើយ, គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះជូនដំណឹងដល់ ជនរួមជាតិអំពី ស្ថានភាពជំងឺ និងការសម្រាកព្យាបាលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចបានបញ្ជាក់ថា ស្ថានភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ។ ខាងក្រោមជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គម៖ បើទោះជាខ្ញុំកំពុងប្រឈមជាមួយ និងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំបានធូរស្រាល។ ព្រិកមុិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ…
សម្តេចធិបតី គ្រោងចុះជួបមន្ត្រីរាជការតាមបណ្ដាខេត្តឲ្យបានច្រើនក្នុងឆ្នាំ២០២៥!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សម្ដេច នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ តាមបណ្ដាខេត្តឲ្យបានច្រើន ក្នុងឆ្នាំ២០២៥ ដូចអ្វីដែលធ្លាប់អនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ សម្ដេចធិបតី មានប្រសាសន៍ថា តិចទៀតខ្ញុំប្រហែលជាចុះជួបលោកគ្រូអ្នកគ្រូច្រើនហើយ ឆ្នាំក្រោយចាំជួបកម្មករកម្មការិនីឡើងវិញ ព្រោះយើងជួបឆ្នាំដំបូងឆ្នាំក្រោយយើងជួបបងប្អូនកម្មករកម្មការិនី…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ដើម្បីពន្លឿនកិច្ចការងារឱ្យបានឆាប់រហ័ស និងបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីជួបជុំឱ្យបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ពិសេសក៏ជាឱកាសរបស់អ្នកសារព័ត៌មានទទួលបានអនុសាសន៍ល្អៗពីប្រមុខរាជរដ្ឋាភិបាល។ កិច្ចប្រជុំត្រៀមរៀបចំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ មានបទពិសោធន៍ពាក់ពន្ធ័ ដើម្បីពិភាក្សាលើគម្រោងត្រៀមចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។…
សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជា ស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ…
រដ្ឋាភិបាល នឹងស្នើតែងតាំងឲ្យលោកជួន កក្កដា កាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ!
(ភ្នំពេញ)៖ រដ្ឋាភិបាល គ្រោងស្នើទៅព្រះមហាក្សត្រ ផ្ដល់មុខតំណែងជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ដល់បណ្ឌិត ជួន កក្កដា ដើម្បីបន្តជួយដល់វិស័យព្រះពុទ្ធសាសនា បន្តទៀត។ នេះបើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេនាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ ក្នុងពិធីដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាង រាជរដ្ឋាភិបាលកម្ពុជា ឬក្រុមគ្រួសារត្រកូនហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤!
ប្រតិបត្តិតាមគោលការណ៍អនុញ្ញាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងឯកឧត្តមប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។ មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ…
