(ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។ ក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់”បេន”នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀង រួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! ហើយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយ.!!។ ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធ.រក្សាភាពស្ងៀមស្ងាត់!!។ -ករណីនេះក្រុមហ៊ុន១ក្នុងចំណោម៣ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន ដើម្បីយកមកចាត់ចែងនិងរត់ការ.!!។ សូមជម្រាបថា ក្រុមហ៊ុនទាំង៣ខាងលើ៖ ទី១៖ ក្រុមហ៊ុន អង្គរ សុខ សែន…
Category: ព័ត៌មានសន្តិសុខសង្គម
ក្រសួងសាធារណការ ប្រកាសដោះលែងរថយន្តដឹកលើសទម្ងន់ ១០៨គ្រឿង ក្រោយអនុវត្តទោស និងបង់ពិន័យរួចរាល់
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចេញសេចក្តីជូនដំណឹងប្រកាសដោះលែងរថយន្ត ១០៨គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់ ក្រោយពីអនុវត្តទោសដោយឃាត់រក្សាទុកមួយឆ្នាំ និងបានបង់ពិន័យរួចរាល់។ នៅក្នុងសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្ត ត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារ ជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មកចូលរួមដោះស្រាយដូចខាងក្រោម៖…
អធិការដ្ឋាននគរបាលស្រុកបាភ្នំចុះសួរសុខទុក្ខដល់លោកហង្សបណ្ឌិតដែលជួបគ្រោះថ្នាក់ចរាចរណ៍!
(ព្រៃវែង)៖ គេហទំព័រសារព័ត៌មាន «អាណាចក្រនគរភ្នំ» សូមថ្លែងអំណរគុណដល់ លោកវីរៈសេនីយ៍ឯក មុំ សារុំ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ លោក ហង្ស បណ្ឌិត ចាងហ្វាងគេហទំព័រសារព័ត៌មាន”អាណាចក្រនគរភ្នំ” ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសយ៉ាងដំណំខណ:កំពុងចុះយកព័ត៌មាន។ ជាមួយគ្នានោះ អង្គភាពសារព័ត៌មាន”អាណាចក្រនគរភ្នំ”ក៏សូមគោរពថ្លែងអំណរគុណ ដល់ប្រិយមិត្តពុកម៉ែបងប្អូន ជាពិសេសថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភផងដែរ។ គួរជម្រាបថា លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង…
អាជីវករអះអាងថា បានបង់លុយឲ្យមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!
(ខេត្តកណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។ បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណា ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត!។ ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា”អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។ ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា…
លោក ហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មាន”អាណាចក្រ នគរភ្នំ”បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគ្នារបួសយ៉ាងដំណំ!
(ព្រៃវែង)៖ លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលទី១៤.០៣.២០២៥។ នេះបើយោងតាមការបញ្ជាក់ពីលោក អុន សំអឿន។ -លោក អុន សំអឿន បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបាទហង្ស បណ្ឌិត ចាងហ្វាងសារព័ត៌មានអង្គភាពអាណាចក្រ នគរភ្នំ សុំសម្រាកចុះយកព័ត៌មានមួយរយៈដោយសារមានឧបទ្ទវហេតុករណីគ្រោះថ្នាក់ចរាចរណ៍ ! កាលពីល្ងាចថ្ងៃទី 14 ខែមីនា…