(កណ្ដាល)៖ បើទោះបីជាមានការផ្សព្វផ្សាយរិៈគន់ព្រោងព្រាត ពេញបណ្ដាញសង្គម ពាក់ព័ន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.ស្រុកលើកដែក ខេត្តកណ្តាល កំណត់យកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុង ជាថ្នូរនឹងអនុញ្ញាតឱ្យចេញចូលឆ្លងដែនពីវៀតណាម មកកម្ពុជានិងពីកម្ពុជា ទៅវៀតណាមដោយសេរីនិងគ្មានការត្រួតពិនិត្យហើយក្ដី.!!។ ប៉ុន្តែគេពុំទាន់ឃើញលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនមួយនេះ ចេញមុខបំភ្លឺនោះឡើយ ខណៈរូបលោក មានទម្លាប់មិនលើកទូរស័ព្ទអ្នកកាសែត!។ ក្នុងនោះ គេឃើញតែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញបំភ្លឺក្នុងចេតនាទម្លាក់កំហុសមកលើ”ដើមរាំង”ប៉ុណ្ណោះ..!។ ជុំវិញរឿងនេះ ជនជាតិវៀតណាម ដែលតែងតែ ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានអះអាងថា ពួកខ្លួនចូលមកខ្មែររាល់ថ្ងៃ។ គឺបានបង់លុយឱ្យប៉ូលិសខ្មែរនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ចំនួន៥០.០០០ដុង(ស្មើនឹង៨.០០០រៀល)ក្នុងម្នាក់ៗ ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូល ដោយសេរី និងគ្មានលិខិតឆ្លងដែន.ប៉ាស្ទ័រ..!។…
ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ១៦៥នាក់ នៅស្រុកពារាំង!
(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញបិទ «វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន» របស់យុវជនគណបក្សខេត្ត ចំនួន១៦៥នាក់ ស្រី៧៧នាក់។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន…
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថាអ្នកសារព័ត៌មាន បានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា!
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត!។ ក្នុងបរិបទនេះ ការវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត ។បានបង្កើតជំនឿទុកចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបញ្ជាក់នេះបានធ្វើឡើងនៅ…
អាវុធហត្ថស្រុកបាភ្នំចុះបង្ក្រាបករណីរក្សាទុកជួញដូរប្រើប្រាស់គ្រឿងញៀន!
ព្រៃវែង៖ នៅថ្ងៃទី២៩.០៤.២០២៥ កម្លាំង អ.ហ ស្រុកបាភ្នំចំនួន០៥នាក់រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយមេបញ្ជាការស្រុកចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបករណីរក្សាទុកជួញដូរប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង÷ _ឃាត់ខ្លួនជនសង្ស័យបានចំនួន03នាក់ ១.ឈ្មោះអូម ថុនាភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ពោធិអណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ២.ឈ្មោះ អ៊ុច ឌឹម ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ៣.ឈ្មោះ អ៊ុច…
គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកថ្មី ជាយុវជនបក្សជិត២០០នាក់ នៅស្រុកពាមរក៍!
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នារសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកគណបក្សជាយុវជនចំនួន ១៩១នាក់ ស្រី ៨០នាក់ របស់យុវជនគណបក្សខេត្ត។ ពិធីនេះបានព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន សមាជិកយុវជនគណបក្សស្រុក និងយុវជនប្រមាណ ៤៧០រូប។ ឆ្លៀតក្នុងឱកាសនោះ លោក…
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋនៅស្រុកពាមជរ ដោយឥតគិតថ្លៃ!
ព្រៃវែង: នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋនៅស្រុកពាមជរ ដោយឥតគិតថ្លៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុមពាមជរ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យរស្មីសាមគ្គី…
