វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំ វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែង ដោយមានការអញ្ជើញជាអធិបតី លោក អន ភារៈ អភិបាលរងខេត្ត តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមរដ្ឋបាលក្រុង-ស្រុក ឃុំ ចៅសង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគម និង សហគមន៍នានា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ ដែលធ្វើប្រតិបត្តិការ ក្នុងរខេត្តព្រៃវែង។
លោក អន ភារៈ អភិបាលរងខេត្ត បានលើកឡើងថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវស្ថេរភាព នយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចឱ្យបាននូវគោលដៅនេះកំណែទម្រង់នានាជាច្រើនត្រូវបានរៀបចំឡើង និងកំពុងជម្រុញការអនុវត្ត ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមគ្នានេះផង ផងដែរ ឯកសារទស្សនទាន និងគោលនយោបាយនានា តែងបានរំលេចនូវតួអង្គអភិវឌ្ឍន៍ទាំងអស់ដែលមិនអាចខ្វះបាន ហើយក្នុងនោះមានរួមបញ្ជូនតួនាទីរបស់អង្គការសង្គមស៊ីវិលផងដែរ។

លោក អភិបាលរងខេត្ត បន្តថា អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម នៅតាមមូលដ្ឋានជនបទ និង សហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធនិងសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិលក៏បានចូលរួមក្នុងការតស៊ូមតិឱ្យមានកំណែទម្រង់ជាតិ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ។ ដោយមើលឃើញតួរអង្គក៏សំខាន់មអាចខ្វះបាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំលេខ ០៤០ សណន ស្តីពីកិច្ចសហ ប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំង ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន បន្ថែមពីលើសេចក្តីណែនាំនេះ ថ្មីៗនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងលេខ ៦៥៨ សជណ ដល់រដ្ឋបាលរាជធានី ខេត្ត ឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិការពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាម៉ី នីមួយៗ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ ជាបរិយាកាសដ៏ថ្លៃថ្លាមួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំ ដើម្បីឆ្លុះបញ្ចាំងលទ្ធផល ដែលបានអនុវត្ត និងជជែកគ្នាត្រង់ទៅត្រង់មក ដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរប្រកបដោយបរិយាបន្ន និងសាមគ្គីភាព រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល សហគមន៍ ដែលកំពុងធ្វើប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ជាថ្មីម្តងទៀត លោក អភិបាលរងខេត្ត ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះដៃគូរអភិវឌ្ឍន៍ សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងអស់ ដែលបានចូលរួមចំណែក សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសរដ្ឋបាលខេត្តព្រៃវែង កន្លងមកដោយបានផ្តល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាច្រើន ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *