សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគិនមកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យ ដើម្បីប្រែក្លាយជាតំបន់ឧស្សាហកម្មកែច្នៃ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ!

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន ដើម្បីឱ្យមកបណ្តាក់ទុននៅតំបន់ម៉ឺនជ័យ ក្នុងវិស័យឧស្សាហកម្ម ពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម បម្រើដល់ការផលិតក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយ មន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្តេចតេជោបានថ្លែងដូច្នេះថា «គោលដៅថ្ងៃក្រោយ សូមឱ្យខេត្តយកចិត្តទុកដាក់ទៅលើការទាក់ទាញវិនិយោគ មកកាន់តំបន់នេះ [ម៉ឺនជ័យ] ថ្ងៃក្រោយអាចក្លាយទៅជាតំបន់ឧស្សាហកម្ម…

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្រ្តី នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល!

(ព្រៃវែង)៖ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាលលោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងឆមាសទី១ ឆ្នាំ២០២៥។ ក្នុងឱកាសនោះលោក ម៉ែន សាម៉ន បានជំរុញមន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹង យុគ្គសម័យឌីជីថលស្រប ទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍រីកចម្រើនលើបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើពិភពលោកដែលកំពុងតែវិវឌ្ឍន៍ជាបន្តបន្ទាប់នេះ។ អនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ និងក្រុមការងារព័ត៌មាន និងសាធារណៈមតិ ដែលបានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ទទួលបាននូវលទ្ធផលល្អប្រសើរនាពេលកន្លងមក។ លោកបានបញ្ជាក់ថា…

ឯកឧត្តម សួន សុម៉ាលីន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣៩វត្ត តាមបណ្ដាក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង

 ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣៩វត្ត តាមបណ្ដាក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា…

សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ៖ សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងសប្បុរសជន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន…

សម្តេចធិបតី ថ្លែងថារដ្ឋាភិបាលកម្ពុជានិងប្រជាជនស្វាគមន៍លោក តា ស៊ុចនិងបងប្អូនខ្មែរគ្រប់ពេលវេលា!

(ភ្នំពេញ)៖ បន្ទាប់ពីលោកតាស៊ុច ដែលធ្លាប់រិះគន់ថៃ មានសង្ឃដីការថាលោក តា មិនអាចទៅរស់នៅថៃបានទៀតទេ ហេីយលោកតាសូមរដ្ឋាភិបាលមករស់នៅកម្ពុជា វិញ ។ ក្នុង ករណី ប្រសិនជារដ្ឋាភិបាលកម្ពុជាបញ្ចូនគាត់ទៅថៃ គាត់សុខចិត្តចងកសម្លា,ប់ខ្លួន ថ្វាយជីវិតលោកនៅលេីទឹកដីខ្មែរ។ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷សម្តេចធិបតី បាន សសេរ សំណេរ បង្ហោះ នៅលើគណនី របស់សម្តេច មាន ខ្លឹមសារថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។…

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ដែលប្រារព្ធធ្វើនៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង។…

បណ្ដឹងរបស់កម្ពុជា ពាក់ព័ន្ធវិវាទព្រំដែនជាប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយ!

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍ថា នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់…

សម្តេចក្រឡាហោម អញ្ជើញសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន!

(បាត់ដំបង)៖ នៅថ្ងៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម និងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមានបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥៣ ស្រុកកំរៀង បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។…

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង!

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៧៦១នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៣២៨នាក់ ស្រី ១៦៩នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម…