សូមបញ្ជាក់ថា ទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន៣៩ នាពេលនេះ គឺដើម្បីឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជា សុីម និងបុព្វការីជន ព្រមទាំងញាតកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។
ពិធីនេះដែរមានការនិមន្ត អញ្ជើញចូលរួមពី សំណាក់÷ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខេត្តព្រៃវែង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្រ្តីសាលាខេត្តផងដែរ។