(តាកែវ)៖ នៅល្ងាចទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។ ក្នុងនោះសម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់ គឺ គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ប្រកបដោយភាពអធិកអធម។…
Category: ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ស្វាមី លោក ស្វាយ ដូត!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ស្វាមី លោក ស្វាយ ដូត ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជាការបាត់ បង់ ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ…
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឱ្យបញ្ជូនមន្ត្រីនគរបាលដែលល្មើសវិន័យ ទៅធ្វើការព្រំដែនចាប់ពី៣ទៅ៦ខែ!
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្ត ដោយបញ្ជូនមន្រ្តីនគរបាលណា ដែលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាត់ព្រំដែន។ ការណែនាំដ៏ហ្មឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្កានិងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥..!។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។ លោកបានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន…
សម្តេចធិបតី ធ្វើតាមសន្យាផ្តល់សមិទ្ធផលជូនប្រជាពលរដ្ឋ នៅព្រំដែនកម្ពុជា-វៀតណាម!
(ភ្នំពេញ)៖ សំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលខ្ញុំបានសន្យាធ្វើជូនកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលធ្វើដំណើរចុះពិនិត្យសកម្មភាពជួសជុលផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ -នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះតាមបណ្តាញសង្គម ប្រព័ន្ធ Telegram នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តថា៖ ខ្ញុំសូមអរគុណដល់កងវិស្វកម្មអគ្គបញ្ជាការ ដែលបានជួយកសាងនូវសំណង់ទាំងនេះបានយ៉ាងឆាប់រហ័ស ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូននគរបាលព្រំដែននៅប៉ុស្តិ៍ទាំង២ខាងលើ។ កន្លងទៅសម្តេចធិបតីហ៊ុន…
សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង
(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង។ យោង៖ ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០២៤ ប្រកាសអន្តរក្រសួងលេខ០៦៨ សហវ.ប្រក.អទច ចុថ្ងៃ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក .ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤…
អគ្គីភ័យលេបត្របាក់តូបអាជីវករផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត អស់ចំនួន ៣តូប សំណាងហើយមិនឆេះរាលដាល ដោយការអន្តរាគមពីកម្លាំងសមត្ថកិច្ចនិងងប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន–វៀតណាម ថ្ងៃទី២៨ ឈានចូល ២៩ ខែមករា ឆ្នាំ២០២៥ បង្កការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន០៤គ្រឿង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ រហូតដល់វេលាម៉ោង២៤:៥០នាទី ទើបគ្រប់គ្រងស្ថានការបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ …
សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ
ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ…
មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ដើម្បីពញ្ញាក់ស្មារតី កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក គី…
នគរបាលឃាត់ខ្លួន ក្មេងទំនើងជំនាញខាងជិះម៉ូតូដេញកាប់គ្នា ពេលរាត្រីនៅក្រុងប៉ោយប៉ែត ចំនួន០៤នាក់ បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងបានចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។ ជនសង្ស័យជាក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១–ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២–ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣–ឈ្មោះ សុខ រីមភេទប្រុស…
