សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង

យោង៖ ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០២៤

ប្រកាសអន្តរក្រសួងលេខ០៦៨ សហវ.ប្រក.អទច ចុថ្ងៃ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក .ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ធកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងសាធារណកាល និងដឹកជញ្ជូន។

រដ្ធបាលខេត្តព្រៃវែង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ធ និងអាជីវករទាំងអស់ ដែលកំពុងប្រើប្រាស់ឫលក់ដូរលើចិញ្ចឹមផ្លូវសាធារណ:នៅតាមបណ្ដោយផ្លូវ  ជាពិសេសចិញ្ចឹមផ្លូវសាធារណ:នៅជុំវិញផ្សារគ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែង ជ្រាប់ថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យបរិស្ថាន របៀបរៀបរយក្នុងការលក់ដូរ និងបញ្ជៀសការកកស្ទះចរាចរណ៍ បញ្ហអគី្គភ័យជាយថាហេតុ  រដ្ធបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ដូចខាងក្រោម៖

-សូមបងប្អូនអាជីវករទាំងអស់ ត្រូវតាំងទំនិញ និងលក់ដូរនៅត្រឹមគំនូសដែលគណ:កម្មកាបានកំណត់។

-មិនអនុញ្ញាតឲ្យប្រើប្រាស់ចិញ្ចឹមផ្លូវសាធារណ: ឫដីចំណីផ្លូវសាធារណ: នៅខាងមុខផ្ទះ ជួលឲ្យបងប្អូនអាជីវករលក់ដូរយកកម្រៃសេវា ដែលមិនមានកំណត់នៅក្នុងសៀវភៅបន្ទុក មានតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដែលមានសិទ្ធសម្របសម្រួល ដោយមានការសហការពីម្ចាស់ផ្ទះ។ ក្នុងចំណីចាំបាច់ ការប្រើប្រាស់ដីចំណីផ្លូវសាធារណ: ជាការសម្របសម្រួលរវាងអាជ្ញាធរ និងអ្នកអាស្រ័យផង ដោយមិនបង់កម្រៃសេវា ករណីរកឃើញថា មានការទទួលផលពីការប្រើប្រាស់ដីចំណីសាធារណ:នឹងចាត់វិធានការតាមច្បាប់ជាធរមាន។

-ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើ រដ្ធបាលខេត្តនឹងចាត់វិធានការរដ្ធបាលទៅតាមការចាំបាច់និងមិនទទួលខុសត្រូវរាល់ការបាត់បង់  ឫខូចខាតសម្ភារ: និងទំនិញផ្សេងៗរបស់បងប្អូនអាជីវករឡើយ។

🙏រដ្ធបាលខេត្ត សូថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអាជីវករទាំងអស់ ដែលបានចូលរួមសហការ និងអនុវត្តតាមការណែនាំ របស់រដ្ធបាលខេត្តនាពេលកន្លងកម។

✍️រដ្ធបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ធ និងអាជីវករទាំងអស់ នឹងបន្តចូលរួមសហការ និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងខាងលើ ចាប់ពីពេលនេះតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *