ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។
ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នាតខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ ប្រធានសាខា ប.ស.សខេត្ត ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចប្រជុំក្នុងរសៀលនេះដើម្បីពិនិត្យទៅលើ៖
១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង
២- ពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៥”
៣- មតិចូលរួមរបស់សមាជិក សមាជិកានៃអង្គប្រជុំ
៤- ការងារផ្សេងៗ

