កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  និងមន្ទីរនគរបាលខេត្តដុងថាប នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

ខេត្តដុងថាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន តំណាង សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូនគរបាលខេត្តព្រៃវែង   មានលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកដែលពាក់ព័ន្ធ ទៅចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  និងមន្ទីរនគរបាលខេត្តដុងថាប នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ដោយមានការអញ្ជើញចូលរួមពី លោកស្រីវរសេនីយ៍ឯក វ៉ ធីហ័យង៉ុក នាយកស្តីទី មន្ទីរនគបាលខេត្តដុងថាប និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំនៃមន្ទីរនគរបាលខេត្តដុងថាប សាធារណរដ្ឋសង្គមនិយមវៀតណាម ៕ ស្នងការខេត្តព្រៃវែង

Leave a Reply

Your email address will not be published. Required fields are marked *