ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។ ម្យ៉ាងវិញទៀត ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះគោលគំនិតប្រកបដោយបញ្ញាញៀន និងសេចក្តីស្នេហាជាតិដ៏មោះមុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ.

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ប្រធាន អនុប្រធានយុវជនគណបក្សក្រុង និងសមាជិក សមាជិកាបក្សក្រុងជាច្រើនរូបផងដែរ។

🙏សូមអរគុណ សន្តិភាព🙏

🙏សូមអរគុណគណបក្សប្រជាជនកម្ពុជា🙏

Leave a Reply

Your email address will not be published. Required fields are marked *