លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះ សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា សុីម

ខេត្តព្រៃវែង ៖​​ នៅរសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះ សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា សុីម នាពេលខាងមុខ ។

ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលមានឈ្មោះក្នុងបញ្ជីផែនការការពារ លោកអនុផែន ទាំងពីរ លោកនាយការិយាល័យទាំងទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុក១៣ ព្រមទាំងមន្ត្រី នៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែងជាច្រើនរូបទៀតដែលមានឈ្មោះក្នុងផែនការការពារផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *