(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅសំខាន់នៃការបើកច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ទល់នឹង ស្រុកតឹនណាម.ខេត្តតៃនិញ ។ គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ និងការទៅមករកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា…
Author: anachakphnom
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគិនមកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យ ដើម្បីប្រែក្លាយជាតំបន់ឧស្សាហកម្មកែច្នៃ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ!
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន ដើម្បីឱ្យមកបណ្តាក់ទុននៅតំបន់ម៉ឺនជ័យ ក្នុងវិស័យឧស្សាហកម្ម ពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម បម្រើដល់ការផលិតក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយ មន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្តេចតេជោបានថ្លែងដូច្នេះថា «គោលដៅថ្ងៃក្រោយ សូមឱ្យខេត្តយកចិត្តទុកដាក់ទៅលើការទាក់ទាញវិនិយោគ មកកាន់តំបន់នេះ [ម៉ឺនជ័យ] ថ្ងៃក្រោយអាចក្លាយទៅជាតំបន់ឧស្សាហកម្ម…
លោក ជឹម រតនៈ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះស្ដេចប្រចាំការការពារជូនថ្នាក់ដឹកនាំនៅផ្លូវជាតិលេខ១១!
ខេត្តព្រៃវែង៖ លោក ជឹម រតនៈ អគ្គនាយក ក្រុមហ៊ុន រតនៈសឹង្ហ និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាស្រុកព្រះស្តេច និងលោកស្រី ព្រមទាំងបុត្រ បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់កម្លាំងអធិការរដ្ឋានគរបាលស្រុកព្រះស្តេច ដែលប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ នៅផ្លូវជាតិលេខ១១ ក្នុងភូមិសាស្ត្រឃុំបាបោង ស្រុកពាមររក៍ មានដូចជា៖ -សាច់ជ្រូក ១០គីឡូ -សាច់គោ ៥គីឡូ -ពោះគោ ២គីឡូ -ទឹកសុទ្ធវីតាល់ ១០កេស -និងភេសជ្ជៈ ៦កេស…
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្រ្តី នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល!
(ព្រៃវែង)៖ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាលលោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងឆមាសទី១ ឆ្នាំ២០២៥។ ក្នុងឱកាសនោះលោក ម៉ែន សាម៉ន បានជំរុញមន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹង យុគ្គសម័យឌីជីថលស្រប ទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍រីកចម្រើនលើបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើពិភពលោកដែលកំពុងតែវិវឌ្ឍន៍ជាបន្តបន្ទាប់នេះ។ អនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ និងក្រុមការងារព័ត៌មាន និងសាធារណៈមតិ ដែលបានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ទទួលបាននូវលទ្ធផលល្អប្រសើរនាពេលកន្លងមក។ លោកបានបញ្ជាក់ថា…
ឯកឧត្តម សួន សុម៉ាលីន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣៩វត្ត តាមបណ្ដាក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣៩វត្ត តាមបណ្ដាក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា…
សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!
ភ្នំពេញ៖ សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះ សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា សុីម
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះ សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងសប្បុរសជន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ
(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន…
សម្តេចធិបតី ថ្លែងថារដ្ឋាភិបាលកម្ពុជានិងប្រជាជនស្វាគមន៍លោក តា ស៊ុចនិងបងប្អូនខ្មែរគ្រប់ពេលវេលា!
(ភ្នំពេញ)៖ បន្ទាប់ពីលោកតាស៊ុច ដែលធ្លាប់រិះគន់ថៃ មានសង្ឃដីការថាលោក តា មិនអាចទៅរស់នៅថៃបានទៀតទេ ហេីយលោកតាសូមរដ្ឋាភិបាលមករស់នៅកម្ពុជា វិញ ។ ក្នុង ករណី ប្រសិនជារដ្ឋាភិបាលកម្ពុជាបញ្ចូនគាត់ទៅថៃ គាត់សុខចិត្តចងកសម្លា,ប់ខ្លួន ថ្វាយជីវិតលោកនៅលេីទឹកដីខ្មែរ។ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷សម្តេចធិបតី បាន សសេរ សំណេរ បង្ហោះ នៅលើគណនី របស់សម្តេច មាន ខ្លឹមសារថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។…
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ
ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានរៀបចំប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ដែលប្រារព្ធធ្វើនៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង។…