កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំស្តីពីកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន លើកទី៤៦ របស់អនុគណៈកម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់ក្នុងការត្រៀមទុកជាមុន និងបានផ្តល់អនុសាសន៍បំពេញបន្ថែមនូវចំនុចខ្វះខាតមួយចំនួនដល់ក្រុមការងារយកទៅអនុវត្តន៍បន្ត។
គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបង្គោល មកពីប្រទេសសមាជិកអាស៊ានទាំង១០ ព្រមទាំងមានការចូលរួមពី ប្រទេសទីម័រខាងកើតជាអ្នកអង្កេតការណ៍។ ហើយក៏មានការចូលរួមពី តំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និង សាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌល-អាហា មន្ត្រីជាន់ខ្ពស់តាមអន្តរវិស័យអាស៊ាន ផងដែរ ៕

