រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំផ្ទាំង LED ផ្សាយបន្តផ្ទាល់ការប្រកួតបាលទាត់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម FC Arkadag នៅមុខផ្សារក្រុងព្រៃវែង!

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ​ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *