បណ្ដឹងរបស់កម្ពុជា ពាក់ព័ន្ធវិវាទព្រំដែនជាប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយ!

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍ថា នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់…

សម្តេចក្រឡាហោម អញ្ជើញសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន!

(បាត់ដំបង)៖ នៅថ្ងៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម និងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមានបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥៣ ស្រុកកំរៀង បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។…

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង!

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៧៦១នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៣២៨នាក់ ស្រី ១៦៩នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម…

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៧២១នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ២០៣នាក់ ស្រី ១០៧នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត…

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង!

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ…

អភិបាលខេត្តព្រៃវែង ដឹកនាំក្រុមការងារនាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារកងទ័ពជួរមុខដែលស្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃ៧ ខែនៅស្រុកកំពង់ត្របែក

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាក្រុមការងារថ្នាក់ខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក សួន សុម៉ាលីន សូមចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាទីស្រឡាញ់…

Update៖ ឃាត់ខ្លួនលោក ហង្ស​ សំណាង​ រួមនិងមនុស្ស២នាក់ទៀត ករណីផលិតវីដេអូ អំពីបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង កាលពីព្រឹក​ទី៣០.០៥.២០២៥ បានឃាត់ខ្លួនមនុស្ស៣នាក់​ ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។ អ្នកដែលត្រូវឃាត់ខ្លួន ១-​ ឈ្មោះ​ ហង្ស​ សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស​ សំណាង”។ ២-​ ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​។ ៣-​ ឈ្មោះ កុញ វាស្នា…

នគរបាលខេត្តព្រៃវែង តែងតែឃាត់អ្នកបើករថយន្ដក្រុងវៀតណាម ដែលបើកបរល្មើសច្បាប់ឲ្យធ្វើកិច្ចសន្យាអប់រំ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍!

(ព្រៃវែង)៖ ករណីរថយន្ដក្រុងវៀតណាម បើកបរលើកំណាត់ផ្លូវជាតិលេខ១ បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុង ដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។ ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរ ពិសេសធ្វើយ៉ាងណាឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។ តាមការពិនិត្យរបស់នគរបាលជំនាញ បានបញ្ជាក់ថា អ្នកបើកបរក្រុងវៀតណាមទាំងអស់នោះ គឺមានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ ហាក់មានការធ្វេស ប្រហែស ពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលបង្កជាក្ដីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ!

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។…

កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  និងមន្ទីរនគរបាលខេត្តដុងថាប នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

ខេត្តដុងថាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន តំណាង សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូនគរបាលខេត្តព្រៃវែង   មានលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកដែលពាក់ព័ន្ធ ទៅចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ…