នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៧២១នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ២០៣នាក់ ស្រី ១០៧នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត…
Category: ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង!
(ព្រៃវែង) ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ…
អភិបាលខេត្តព្រៃវែង ដឹកនាំក្រុមការងារនាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារកងទ័ពជួរមុខដែលស្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃ៧ ខែនៅស្រុកកំពង់ត្របែក
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាក្រុមការងារថ្នាក់ខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក សួន សុម៉ាលីន សូមចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាទីស្រឡាញ់…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ!
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។…
កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមន្ទីរនគរបាលខេត្តដុងថាប នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!
ខេត្តដុងថាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន តំណាង សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញដឹកនាំប្រតិភូនគរបាលខេត្តព្រៃវែង មានលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកដែលពាក់ព័ន្ធ ទៅចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ…
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ មានប្រវែង ១៨.៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ព្រៃវែង÷ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ មានប្រវែង ១៨.៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា ផ្លូវប្រវែង ១៨.៣៤០ម៉ែត្រនេះ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ៨៣+៣០០) ស្ថិតក្នុងឃុំក្រាំងស្វាយ ដែលឆ្លងកាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដចខេត្តព្រៃវែង។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A ក្នុងខេត្តព្រៃវែង និងថ្លែងរំឭកពីអតីតកាលដែលពលរដ្ឋ ធ្វើបុណ្យអបអរស្ពានឆ្លងអូរ ប្រវែងជាងដប់ម៉ែត្រ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកព្រះស្តេច
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងផ្តល់ជូនម៉ូតូ ចំនួន ១គ្រឿង សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ម្នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅទូទាំងខេត្តព្រៃវែង។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាព្រឹកថ្ងៃទី១២…
ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តជាតិ ១ ឧសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
ព្រៃវែង÷រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តជាតិ ១ ឧសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា…
ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធី បុណ្យផ្កាប្រាក់សាមគ្គី សម្ពោធឆ្លងអគារទីចាត់ការសាលា ខ្លោងទ្វារ របង និងសមិទ្ធផលនានា នៅក្នុងសាលាអនុវិទ្យាល័យស្វាយបូរព្រឹក្ស!
(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យផ្កាប្រាក់សាមគ្គី សម្ពោធឆ្លងអគារទីចាត់ការសាលា ខ្លោងទ្វារ របង និងសមិទ្ធផលនានា នៅក្នុងសាលាអនុវិទ្យាល័យស្វាយបូរព្រឹក្ស ដែលប្រព្រឹត្តទៅសាលាអនុវិទ្យាល័យស្វាយបូរព្រឹក្ស ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ…
រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំផ្ទាំង LED ផ្សាយបន្តផ្ទាល់ការប្រកួតបាលទាត់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម FC Arkadag នៅមុខផ្សារក្រុងព្រៃវែង!
(ព្រៃវែង)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតបាលទាត់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្រុមព្រះខ័នរាជស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) Vs ក្រុម FC Arkadag (ប្រទេសតួកមេនីស្ថាន) តាមរយៈផ្ទាំង LED នៅវេលាម៉ោង៧៖០០នាទីយប់ ស្ថិតនៅមុខផ្សារក្រុងព្រៃវែង ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែឧសភា…
